Wealth Mansion

អតិថិជនតែង​​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ត្រូវ​ផ្លាស់​ពី​ការ​រស់​នៅ​ផ្ទះ ឬ​វីឡា​​ជាយ​ក្រុង​មក​ខុនដូ​លំដាប់​ផ្កាយ​កណ្ដាល​ក្រុង?

ជាការ​ពិត​​អតិថិជន​មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ​លើ​លំនៅដ្ឋាន​ប្រណិត​តែង​​តែ​គិតគូរ​ និង​ប្រៀបធៀប​លក្ខខណ្ឌ​ជា​ច្រើន​រវាង លំនៅដ្ឋាន​បច្ចុប្បន្ន​​និង​លំនៅ​ដ្ឋាន​ថ្មី។​

មាន​សំនួរ​ជា​ច្រើន​ដែល​អតិថិជន​សួរ​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ខុនដូ ប៉ុន្តែ​សំនួរ​មួយ​ដែល​ខ្ញុំ​តែង​តែ​ទទួល​បាន​ពី​អតិថជន​​គឺ ហេតុ​អ្វី​បង​គួរ​ផ្លាស់​មក​នៅ​ខុនដូ?

ដូច​គ្នា​នេះដែរ​​ចម្លើយ​​សម្រាប់​សំនួរ​នេះ​មាន​ច្រើន​ ប៉ុន្តែ​ខ្ញុំ​តែង​​សង្ខេបខ្លះៗ​ជូន​អតិថិជន​​ដើម្បី​គាត់​ប្រៀបធៀប៖

១៖ តម្លៃ​​ថែទាំ ឬ Management Fee

ជា​មធ្យម​ផ្ទះ​ ឬ​វីឡា​ជាយ​ក្រុង​គិត​តម្លៃ​នេះ​ពី​អតិថិជន​ចន្លោះ 30$-70$ក្នុង​មួយ​ខែចំណែក​ខុនដូ​ប្រណិត​ដូច​ជា Wealth Mansion គិត​ពី​អតិថិជន​ 1$ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ នេះ​មាន​ន័យ​ថា ប្រសិន​បងប្អូន​ទិញ​ប្រភេទ​ស្ទូឌីយូ​ទំហំ 60ម៉ែត្រ​ការ៉េ​តម្លៃ​ថែទាំ​គឺ 60$ ប្រភេទ​ពីរ​បន្ទប់​គេ 128ម៉ែត្រ​ការ៉េ​ នោះ​តម្លៃ​តែ​ទាំង​គឺ 128$​ក្នុង​មួយ​ខែ​។

បើ​​ប្រៀបធៀប​តែ​មួយ​ភ្លែត យើង​ហាក់​គិត​ថា​តម្លៃ​ថែ​ទាំ​ខុនដូ​ថ្លៃ​ជាង​ផ្ទះ​ ឬ​វីឡា​ក្នុង​គម្រោង​ធំៗ​ ប៉ុន្តែ​ប្រសិន​បើ​យើង​ប្រៀបធៀប​លម្អិត​តម្លៃថែទាំ​របស់​គម្រោង​ខុនដូ​ដូច​ជា​អាគារ Wealth Mansion ជា​ដើម​​គឺ​ធូ​ថ្លៃ​ជាង​ ដោយសារ​គម្រោង​​រួម​បញ្ចូល​សេវា​ដូច​ជា​ ជណ្ដើរ​យន្ត ប្រព័ន្ធ​អគ្គិសនី​បម្រុង​ 100% សេវា​សន្តិសុខ​ 24ម៉ោង កន្លែង​ស្ទីម ហ្សូណា ក្លិប​ហាត់​ប្រាណ សួន​ច្បារ​គ្រប់​ជាន់ អាង​ហែល​ទឹក​លម្ហ​អាកាស​ជាង 1000 ម៉ែត្រ​ការ៉េ កន្លែង​ប្រជុំ​ប្រាស្រ័យ​ទាក់ទង​ពាណិជ្ជកម្ម​ជា​ដើម។

គិត​ត្រឹម​សេវា​កម្ម​ទាំង​អស់​នេះ​សម្រាប់​បងប្អូន​ដែល​ចូល​ចិត្ត​ហាត់ប្រាណ​ថែ​រក្សា​សុខភាព ស្រូប​យក​ខ្យល់​អាកាស​ពី​កំពូល​អាគារ និង​មាន​ជំនួប​ជជែក​ពី​មុខជំនួញ​ច្រើន​​ ប្រាកដ​ជា​ដឹង​ច្បាស់​ថា គម្រោង​ខុនដូ​បាន​ផ្ដល់​ជូន និង​គិត​គូ​ដល់​ការ​រស់​នៅ​ដ៏​ប្រណិត​សម្រាប់​អតិថិជន​ដោយ​គិត​តម្លៃ​ថែ​ទាំ​ទាប​។

បន្ថែម​លើ​នេះ​ប្រសិន​យើង​ប្រៀបធៀប​ពី​ការ​ធ្វើ​ដំណើរ អាគារ​ខុនដូ Wealth Mansion មាន​ចម្ងាយ​ប្រមាណ​ត្រឹម​ 100m ពី​ស្ពាន​ជ្រោយ​ចង្វារ ដែល​ជួយ​​សន្សំសំចៃ​សាំង​​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ជាយ​ក្រុង កាត់​បន្ថយ​ភាព​តប់ប្រមល​ក្នុង​ការ​បើកបរ សន្សំពេល​វេលា​ប្រចាំ​ថ្ងៃ​ជា​ដើម។

២៖ ឱកាស​ទំនាក់ទំនង​ពាណិជ្ជកម្ម

Wealth Mansion ជា​អាគារ​កម្ពស់​ 45 ជាន់​​បណ្ដុំ​នៃ​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ។ មិន​ត្រឹម​តែ​​​ជា​ការ​រស់​នៅ​​ប្រកប​ដោយ​​ផាសុកភាព និង​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​អ្នក​នឹង​បាន​ប្រាស្រ័យ​ទាក់ទង​ និង​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ជា​មួយ​ធុរកិច្ចជន​​មក​ពី​ជុំ​វិញ​ពិភពលោក​​នៅ​ក្នុង​អាគារ​លំដាប់​អន្តរជាតិ​នេះ។

 

ខាង​លើ​ជា​ចំណុច​ខ្លះៗ​នៃ​អត្ថប្រយោជន៍​ដែល​បងប្អូន​នឹង​ទទួល​បាន​ពេល​ផ្លាស់​មក​រស់​នៅ​អាគារ​ខុនដូ​ Wealth Mansion។ ខ្ញុំ​សូម​លម្អិត​ព័ត៌មាន​ពីគម្រោង​នេះ​បន្ថែម​ទៀត​ដើម្បី​បងប្អូន​​កាន់​តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​សម្រេច​ចិត្ត​វិនិយោគ​លើ​គម្រោង​នេះ៖

គម្រោង Wealth Mansion​ វិនិយោគ​ដោយ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ Everhealth International Investment and Development ស្ថិតនៅ​ផ្លូវ​ទន្លេសាប ប្រមាណ 100m ពី​រង្វង់​មូលព្រហ្មមុខបួន​​ជ្រោយចង្វារ។

សាងសង់លើ​​ផ្ទៃ​ដី 4,454 ម៉ែត្រការ៉េ កម្ពស់ 166m មាន​ 45ជាន់ សរុប 1,184 យូនីត​ ផ្ដល់​ជូន​កម្មសិទ្ធិ​ប្លង់​រឹង​ 100%។

បច្ចុប្បន្ន​កំពុង​សាងសង់​បាន​ជាង 20 ជាន់ និង​បន្ត​សាងសង់​ចន្លោះ​ពី 3 ជាន់​ក្នុង​មួយ​ខែ ដើម្បី​បញ្ចប់​គម្រោង​ទាំង​ស្រុង និង​ប្រគល់​​ជូន​អតិថិជន​នាខែ​ធ្នូ​ឆ្នាំ 2022។

ព័ត៌មាន​លម្អិត​នៃ​អាគារ​តាម​ជាន់​នីមួយៗ៖

ជាន់​ក្រោម​ដី​មាន​ 2 ​ជាន់​ជា​ចំណតរថយន្ត

ជាន់​ផ្ទាល់​ដី​ជា​ផ្សារ​ទំនើប កន្លែង​ទទួលភ្ញៀវ​សណ្ឋាគារ​ និង​​ខុដូ

ជាន់​ទី​​1​ដល់​ជាន់​ទី​4 ជា​ចំណត​រថយន្ត

ជាន់​ទី5 ដល់​ជាន់​ទី 8 ជា​អាគារ​ការិយាល័យ​​ទំហំ​បន្ទប់​ចន្លោះពី​ជាង 60 ម៉ែត្រការ៉េ ទៅ​ជាង 1,000 ម៉ែត្រការ៉េ។

ជាន់​ទី9 ដល់​ជាន់​ទី 36 ជា​ខុនដូ​មាន​​​ប្រភេទ​ ស្ទូឌីយូ និង​ពីរ​បន្ទប់​គេង​ទំហំ​​ចន្លោះ​ពី​ជាង 60 ម៉ែត្រ​ការ៉េ ដល់​ជាង​ 100 ម៉ែត្រ​ការ៉េ​ក្នុង​មួយ​យូនីត​។

ជាន់​ទី 37 ដល់​ជាន់​ទី 42 ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ 5 គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន ONYX GROUP។

ជាន់​ទី 43 ដល់​ជាន់​ទី 44 រួម​មាន​កន្លែង​ហាត់​ប្រាណ ស្ទីម ហ្សូណា ម៉ាស្សា សួន​កុមារ សាល​ប្រជុំ កន្លែង​សម្រាក​លម្ហែហាល​ថ្ងៃ ភោជនីយដ្ឋាន ស្កាយបារ អាង​ហែល​ទឹក​លម្ហអាកាស។

គយ​គន់​ទេសភាព​​នៃ​ដង​ទន្លេ​សាប សម្រស់​ក្រុង​ភ្នំពេញ ព្រះបរម​រាជវាំង និង​ការ​បាញ់​កាំជ្រួច​ក្នុង​ពិធី​បុណ្យ​ជាតិ​ផ្សេងៗ រស់​នៅ ឬ​ធ្វើ​ការ​​ក្នុង​អាគារ​ដែល​បំពាក់​ដោយ​ប្រព័ន្ធសុវត្ថភាព​អគ្គិភ័យ កាមេរ៉ា​សុវត្ថភាព ប្រព័ន្ធ​សន្តិសុខ​ 24 ម៉ោង ថាមពល​បម្រុង 100% ជណ្ដើរ​យន្ត​ 10 សួន​ច្បារ អាង​ទឹកក្ដៅ​បច្ចេកវិទ្យា​​ជប៉ុន ជា​ទី​ជួប​ជុំ​នៃ​ធុរកិច្ចជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

​គម្រោង​ផ្ដល់ជូនប្រូមូសិនពិសេស និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក គ្រឿងសង្ហារឹមមួយឈុត iPhone12 ProMax 1គ្រឿង កាដូ 5,555$ និងបញ្ចុះតម្លៃជាពិសេសសម្រាប់អតិថិជនដែលអញ្ជើញមកជ្រើសរើសយូនីត និងកក់ប្រាក់នៅក្នុងខែនេះ។

​សម្ដេច​ ទ្រង់ ឯកឧត្ដម លោក​ជំទាវ លោក​ លោក​ស្រី អ្នក​នាង​ កញ្ញា ដែល​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​គម្រោង​ខុនដូ​ប្រណិត Wealth Mansion ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សាយោបល់ ការ​បញ្ចុះ​តម្លៃ និង​លក្ខខណ្ឌ​បង់​ប្រាក់​ងាយ​ស្រួល​សូម​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ៖ 015 33 18 19/097 872 970

Related Stores