អតិថិជនតែងសួរខ្ញុំថា ហេតុអ្វីគាត់ត្រូវផ្លាស់ពីការរស់នៅផ្ទះ ឬវីឡាជាយក្រុងមកខុនដូលំដាប់ផ្កាយកណ្ដាលក្រុង?
ជាការពិតអតិថិជនមុននឹងសម្រេចចិត្តវិនិយោគលើលំនៅដ្ឋានប្រណិតតែងតែគិតគូរ និងប្រៀបធៀបលក្ខខណ្ឌជាច្រើនរវាង លំនៅដ្ឋានបច្ចុប្បន្ននិងលំនៅដ្ឋានថ្មី។
មានសំនួរជាច្រើនដែលអតិថិជនសួរមុននឹងសម្រេចចិត្តទិញខុនដូ ប៉ុន្តែសំនួរមួយដែលខ្ញុំតែងតែទទួលបានពីអតិថជនគឺ ហេតុអ្វីបងគួរផ្លាស់មកនៅខុនដូ?
ដូចគ្នានេះដែរចម្លើយសម្រាប់សំនួរនេះមានច្រើន ប៉ុន្តែខ្ញុំតែងសង្ខេបខ្លះៗជូនអតិថិជនដើម្បីគាត់ប្រៀបធៀប៖
១៖ តម្លៃថែទាំ ឬ Management Fee
ជាមធ្យមផ្ទះ ឬវីឡាជាយក្រុងគិតតម្លៃនេះពីអតិថិជនចន្លោះ 30$-70$ក្នុងមួយខែចំណែកខុនដូប្រណិតដូចជា Wealth Mansion គិតពីអតិថិជន 1$ក្នុងមួយម៉ែត្រការ៉េ។ នេះមានន័យថា ប្រសិនបងប្អូនទិញប្រភេទស្ទូឌីយូទំហំ 60ម៉ែត្រការ៉េតម្លៃថែទាំគឺ 60$ ប្រភេទពីរបន្ទប់គេ 128ម៉ែត្រការ៉េ នោះតម្លៃតែទាំងគឺ 128$ក្នុងមួយខែ។
បើប្រៀបធៀបតែមួយភ្លែត យើងហាក់គិតថាតម្លៃថែទាំខុនដូថ្លៃជាងផ្ទះ ឬវីឡាក្នុងគម្រោងធំៗ ប៉ុន្តែប្រសិនបើយើងប្រៀបធៀបលម្អិតតម្លៃថែទាំរបស់គម្រោងខុនដូដូចជាអាគារ Wealth Mansion ជាដើមគឺធូថ្លៃជាង ដោយសារគម្រោងរួមបញ្ចូលសេវាដូចជា ជណ្ដើរយន្ត ប្រព័ន្ធអគ្គិសនីបម្រុង 100% សេវាសន្តិសុខ 24ម៉ោង កន្លែងស្ទីម ហ្សូណា ក្លិបហាត់ប្រាណ សួនច្បារគ្រប់ជាន់ អាងហែលទឹកលម្ហអាកាសជាង 1000 ម៉ែត្រការ៉េ កន្លែងប្រជុំប្រាស្រ័យទាក់ទងពាណិជ្ជកម្មជាដើម។
គិតត្រឹមសេវាកម្មទាំងអស់នេះសម្រាប់បងប្អូនដែលចូលចិត្តហាត់ប្រាណថែរក្សាសុខភាព ស្រូបយកខ្យល់អាកាសពីកំពូលអាគារ និងមានជំនួបជជែកពីមុខជំនួញច្រើន ប្រាកដជាដឹងច្បាស់ថា គម្រោងខុនដូបានផ្ដល់ជូន និងគិតគូដល់ការរស់នៅដ៏ប្រណិតសម្រាប់អតិថិជនដោយគិតតម្លៃថែទាំទាប។
បន្ថែមលើនេះប្រសិនយើងប្រៀបធៀបពីការធ្វើដំណើរ អាគារខុនដូ Wealth Mansion មានចម្ងាយប្រមាណត្រឹម 100m ពីស្ពានជ្រោយចង្វារ ដែលជួយសន្សំសំចៃសាំងពីការធ្វើដំណើរទៅជាយក្រុង កាត់បន្ថយភាពតប់ប្រមលក្នុងការបើកបរ សន្សំពេលវេលាប្រចាំថ្ងៃជាដើម។
២៖ ឱកាសទំនាក់ទំនងពាណិជ្ជកម្ម
Wealth Mansion ជាអាគារកម្ពស់ 45 ជាន់បណ្ដុំនៃពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ មិនត្រឹមតែជាការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកនឹងបានប្រាស្រ័យទាក់ទង និងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយធុរកិច្ចជនមកពីជុំវិញពិភពលោកនៅក្នុងអាគារលំដាប់អន្តរជាតិនេះ។
ខាងលើជាចំណុចខ្លះៗនៃអត្ថប្រយោជន៍ដែលបងប្អូននឹងទទួលបានពេលផ្លាស់មករស់នៅអាគារខុនដូ Wealth Mansion។ ខ្ញុំសូមលម្អិតព័ត៌មានពីគម្រោងនេះបន្ថែមទៀតដើម្បីបងប្អូនកាន់តែមានភាពជឿជាក់ក្នុងការសម្រេចចិត្តវិនិយោគលើគម្រោងនេះ៖
គម្រោង Wealth Mansion វិនិយោគដោយក្រុមហ៊ុនលំដាប់អន្តរជាតិ Everhealth International Investment and Development ស្ថិតនៅផ្លូវទន្លេសាប ប្រមាណ 100m ពីរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារ។
សាងសង់លើផ្ទៃដី 4,454 ម៉ែត្រការ៉េ កម្ពស់ 166m មាន 45ជាន់ សរុប 1,184 យូនីត ផ្ដល់ជូនកម្មសិទ្ធិប្លង់រឹង 100%។
បច្ចុប្បន្នកំពុងសាងសង់បានជាង 20 ជាន់ និងបន្តសាងសង់ចន្លោះពី 3 ជាន់ក្នុងមួយខែ ដើម្បីបញ្ចប់គម្រោងទាំងស្រុង និងប្រគល់ជូនអតិថិជននាខែធ្នូឆ្នាំ 2022។
ព័ត៌មានលម្អិតនៃអាគារតាមជាន់នីមួយៗ៖
ជាន់ក្រោមដីមាន 2 ជាន់ជាចំណតរថយន្ត
ជាន់ផ្ទាល់ដីជាផ្សារទំនើប កន្លែងទទួលភ្ញៀវសណ្ឋាគារ និងខុដូ
ជាន់ទី1ដល់ជាន់ទី4 ជាចំណតរថយន្ត
ជាន់ទី5 ដល់ជាន់ទី 8 ជាអាគារការិយាល័យទំហំបន្ទប់ចន្លោះពីជាង 60 ម៉ែត្រការ៉េ ទៅជាង 1,000 ម៉ែត្រការ៉េ។
ជាន់ទី9 ដល់ជាន់ទី 36 ជាខុនដូមានប្រភេទ ស្ទូឌីយូ និងពីរបន្ទប់គេងទំហំចន្លោះពីជាង 60 ម៉ែត្រការ៉េ ដល់ជាង 100 ម៉ែត្រការ៉េក្នុងមួយយូនីត។
ជាន់ទី 37 ដល់ជាន់ទី 42 ជាសណ្ឋាគារលំដាប់ផ្កាយ 5 គ្រប់គ្រងដោយក្រុមហ៊ុន ONYX GROUP។
ជាន់ទី 43 ដល់ជាន់ទី 44 រួមមានកន្លែងហាត់ប្រាណ ស្ទីម ហ្សូណា ម៉ាស្សា សួនកុមារ សាលប្រជុំ កន្លែងសម្រាកលម្ហែហាលថ្ងៃ ភោជនីយដ្ឋាន ស្កាយបារ អាងហែលទឹកលម្ហអាកាស។
គយគន់ទេសភាពនៃដងទន្លេសាប សម្រស់ក្រុងភ្នំពេញ ព្រះបរមរាជវាំង និងការបាញ់កាំជ្រួចក្នុងពិធីបុណ្យជាតិផ្សេងៗ រស់នៅ ឬធ្វើការក្នុងអាគារដែលបំពាក់ដោយប្រព័ន្ធសុវត្ថភាពអគ្គិភ័យ កាមេរ៉ាសុវត្ថភាព ប្រព័ន្ធសន្តិសុខ 24 ម៉ោង ថាមពលបម្រុង 100% ជណ្ដើរយន្ត 10 សួនច្បារ អាងទឹកក្ដៅបច្ចេកវិទ្យាជប៉ុន ជាទីជួបជុំនៃធុរកិច្ចជនទាំងក្នុងនិងក្រៅប្រទេស។
គម្រោងផ្ដល់ជូនប្រូមូសិនពិសេស និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក គ្រឿងសង្ហារឹមមួយឈុត iPhone12 ProMax 1គ្រឿង កាដូ 5,555$ និងបញ្ចុះតម្លៃជាពិសេសសម្រាប់អតិថិជនដែលអញ្ជើញមកជ្រើសរើសយូនីត និងកក់ប្រាក់នៅក្នុងខែនេះ។
សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានចំណាប់អារម្មណ៍វិនិយោគលើគម្រោងខុនដូប្រណិត Wealth Mansion ដើម្បីទទួលបានការប្រឹក្សាយោបល់ ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 015 33 18 19/097 872 970