ឆ្នេរ​ស្នេហ៍ ខេត្ត​កោះ​កុង

Site's Info

  • Addr: កម្ពុជា
  • Phone: 015 33 18 19

Code: 09

ឆ្នេរ​ស្នេហ៍​របស់​ខេត្ត​កោះកុង ជា​កន្លែង​មួយ​ដែល​គួរអោយ​ចាប់​អារម្មណ៍ និងមាន​ភ្ញៀវទៅ​ទស្សនាញឹកញាប់​។ ភ្ញៀវទេសចរ​អន្ដរជាតិ​មក​ខេត្តកោះកុង​ពីតំបន់​ផ្សេងៗ​ជុំវិញពិភពលោកចូល​ចិត្តទស្សនា​កោះស្នេហ៍ កោះកុង ព្​រោះឆ្នេរនេះផ្លល់​ជូនសម្រស់​ដ៏ស្រស់​ស្អាត​នៃសមុទ្រ​និង​ឆ្នេរសមុទ្រ​។ ឆ្នេរខ្សាច់​ដ៏វែងបញ្ចេញ​ពន្លឺ​ក្រោម​ពន្លឺ​ព្រះអាទិត្យប្រាកដ​ជាកន្លែង​ពិសេស​បំផុត​ដែលអាច​ចំណាយ​ពេល​វេលា​ជាមួយ​អ្នកជា​ទីស្រលាញ់​របស់អ្នក​។ ទឹក​សមុទ្​រដ៏ត្រជាក់ និង​សម្រស់ដ៏ស្រស់ស្អាត​នៃធម្មជាតិ​បញ្ចេញ​ជាទេសភាព​ពីក្រោយ​ដែល​ធ្វើអោយ​ឆ្នេរស្នេហ៍​ក្នុង​ខេត្តកោះកុង​ជាកន្លែង​ដ៏ជាទីចូល​ចិត្ត​សម្រាប់​ទាំងមនុស្សវ័យ​ក្មេង និងចាស់​។

 

អ្នកក៏អាចជួលរថយន្ដមួយ ឬ​បើកបរដោយខ្លួន​ឯងទៅ​កាន់​ឆ្នេរស្នេហ៍ ដែល​មាន​ទីតាំង​ចម្ងាយប្រហែល​១៧​គីឡូម៉ែត្រ​ពីទីរួមខេត្ត​កោះកុង​។ អ្នក​នឹង​មកកាន់ឆ្នេរស្នេហ៍​ក្នុង​ឃុំដងទង់ នៃស្រុក​ស្មាច់​មានជ័យ ខេត្តកោះកុង​៕

You May Also Like