ឧទ្យានជាតិគិរីរម្យ

Site's Info

  • Addr: កម្ពុជា
  • Phone: 015 33 18 19

Code: 08

ឧទ្យានជាតិ​គិរីរម្យ​​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ធំ​មួយ​របស់​កម្ពុជា។ ឧទ្យាន​នេះ​ត្រូវ​បាន​លម្អ​ដោយ​សម្រស់​​ព្រៃ​ស្រល់​​ខ្ពស់ៗ​ត្រជាក់​ល្ហឹម​ជា​ជម្រក​នៃ​បក្សាបក្សី​ដ៏​ខ្ញៀវខ្ងា អម​ដោយ​សម្រស់​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង​​ប្រៀប​បាន​នឹង​ឋានសួគ៌​លើ​ផែន​ដី​។

 

ប្រសិន​បើ​លោក​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​នេះ​គឺ​​មាន​ចំងាយ​១១៤​គីឡូម៉ែត្រ​។ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​រហូត​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​៨៧ ដល់​ផ្លូវ​បំបែក​ត្រូវ​បត់​ទៅ​ខាង​ស្ដាំ​ដៃ​ដើម្បី​ឆ្ពោះ​ទៅ​ឧទ្យានជាតិ​នេះ។ ចេញ​ពី​ចំណុច​ផ្លូវបត់​នេះ​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ផ្លូវ​២៧​គីឡូម៉ែត្រ​។

 

ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទូសរព្ទ​លេខ៖ 078 777 284 ឬ​ចូល​ទៅ​គេហទំព័រ​របស់​រមណីយដ្ឋាន៖ http://vkirirom.com/en/​​

 

You May Also Like