ជិះ​ខ្សែ​រ៉ក​ចំងាយ​២០០​ម៉ែត្រ​នៅ​ឧទ្យាន​ដងព្រែក

Site's Info

  • Addr: កម្ពុជា
  • Phone: 015 33 18 19

Code: 01

River Park ឬ​ឧទ្យាន​ដង​ទន្លេ គឺជា​កន្លែង​កម្សាន្ត​បើក​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ ២០១៦។ ឧទ្យាន​នេះ​មាន​ទីតាំងនៅ​ភូមិ​បាត់​ដំរី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ត​កំពត។ មាន​ចម្ងាយ​ប្រមាណ​សរុប​ប្រមាណ​ជា ៩គីឡូម៉ែត្រ​ពី​ក្រុង​កំពត។

ខ្សែ​រ៉ក ​ដែល​អាច​នាំ​កាយ​អ្នកទេសចរ​ឆ្លងកាត់​ព្រែក​ចម្ងាយ ២០០ ម៉ែត្រ​នេះ អាច​ទ្រាំទ្រ​ទម្ងន់​ដល់​ទៅ ១១០ គីឡូក្រាម ដោយ​អ្នកទេសចរ​ត្រូវ​ឡើង​តាម​កាំជណ្ដើរ​ធ្វើ​ពី​ឫស្សី​តាម​បែប​ធម្មជាតិ​ពិតៗ​ព័ទ្ធជុំវិញ​ដើមឈើ​ដល់​កម្ពស់​ជាង ១០ម៉ែត្រ ។ ចំពោះ​តម្លៃ​នៃ​ការ​ជិះ​រ៉ក​នេះ អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ ដែល​រួម​ប​ញ្ជូ​ល​ទាំង​ការ​ត្រលប់​មកវិញ​ដោយ​ទូក​ផងដែរ ។ ម្យ៉ាង​ខាង​ឧទ្យាន​មាន​កាមេរ៉ា​ភ្ជាប់​នឹង​មួយ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ដែល​ចង់​ថត​វីដេអូ​ពេល​ជិះ​ខ្សែ​រ៉ក តែ​អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ​បន្ថែម។

ទំនាក់ទំនង​មក​យើង​ខ្ញុំ​តាម​ទូរសព្ទ​លេខ៖ 010 800 865

 

You May Also Like