Property & Construction Store's Info

លក់ដោយ

Morgan Park Villa
Opened: 9 months 13 days 13 hours ago

អតិថិជនជ្រើសរើសវីឡាមានផ្លូវក្រោមដីជិត300វីឡាគិតចាប់ពីពេលបើកលក់មកដល់ពេលនេះព្រោះមានហេតុផលមួយចំនួនដែលវីឡានេះស័ក្ដិសមសម្រាប់ការរស់នៅបែបផាសុកភាព

Code: 007

បើកលក់ជាផ្លូវការនៅអំឡុងខែកុម្ភៈឆ្នាំ2021រហូតមកដល់ពេលនេះ វីឡាទោល​ វីឡាភ្លោះក្នុងគម្រោង Morgan Park Villa ដែលមានរហូតដល់ជាង300វីឡានោះនៅសល់ត្រឹមជាង40វីឡាប៉ុណ្ណោះដោយគម្រោងទទួលបានការគាំទ្រខ្លាំងពីអតិថិជនអ្នកស្រលាញ់ការរស់នៅបែបស្ងប់ស្ងាត់ និងផាសុកភាពនៅតំបន់ជ្រោយចង្វារដែលកំពុងមានការអិភវឌ្ឍខ្លាំង។

 

មានហេតុផលមួយចំនួនដែលធ្វើឲ្យគម្រោងនេះទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជន៖

 

Morgan Park Villa ជាគម្រោងវីឡាដំបូងគេនៅ កម្ពុជា ដែលមានជាន់ក្រោមដីអាច​ចតឡាន​បាន​​ពីរ​គ្រឿង មាន​បន្ទប់​ដែលអាចច្នៃជាបណ្ណាល័យគ្រួសារ ឬបន្ទប់ខារ៉ាអូខេបានមិនបង្កសំឡេងរំខានដល់អ្នកជិតខាង ផ្លូវក្រោមដី 20m សួនច្បារធំ  មិនអនុញ្ញាតឲ្យម៉ូតូ ឡានបើកបរ​ក្នុងគម្រោងដើម្បីសុវត្ថិ សុខមាលភាព បញ្ជៀស​សំឡេង​ខាន គ្រោះថ្នាក់ដល់អ្នករត់ និងជិះកង់ហាត់ប្រាណក្នុងគំរោង។

 

ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចន្លោះស្ពានទី 9 និងទី 10 អភិវឌ្ឍលើផ្ទៃដី 60 ហិកតា ដំណាក់កាលទីមួយសាងសង់លើផ្ទៃដី 6 ហិកតា មាន 317 វីឡា។

 

វិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន Morgan Group ដែលមានប្រវត្តិសាងសង់ និងអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗជោគជ័យច្រើនមកហើយនៅ កម្ពុជា ក្នុងនោះរួមមាន អាគារអូឡាំព្យាស៊ីធី អាគារ​កាណាឌីយ៉ា ផ្សារទំនើបរតនផ្លាហ្សា អាគារម៉ហ្គេនថូវើកោះពេជ្រ និងគម្រោងខុនដូ Morgan EnMaison ចំនួន 6 អាគារនៅជ្រោយចង្វារជាដើម។

 

តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនសាងសង់លំដាប់អន្តរជាតិដែលមានបទពិសោធន៍សង់លំនៅដ្ឋានប្រណិតក្នុងបណ្ដាប្រទេសជឿនលឿន Morgan Park Villa នឹងត្រូវបានសាងសង់ជាគម្រោងទីមួយនៅ​ កម្ពុជា សម្រាប់អតិថជនដែលស្រលាញ់បរិយាកាសស្ងប់​ស្ងាត់ សុវត្ថិភាព និងមានសួនបៃតង 45%។

 

ការ​ធ្វើ​ដំណើរ​ក្នុង​គម្រោង​តាម​ផ្លូវ​ក្រោម​ដី​ទទឹង​រហូត​ដល់ 20m នឹង​ក្លាយ​ជា​បទពិសោធន៍​ថ្មី​សម្រាប់​ការ​របស់​នៅ​ក្នុង​គម្រោង​បៃ​តង​ដ៏​ស្រស់​បំព្រង និងស្ងប់ស្ងាត់នេះ។

 

Morgan Park Villa ជាគម្រោងដែល​ផ្ដល់​​លក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើសនិងមានលក្ខណៈបត់បែនស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អតិជន។

 

Morgan Park Villa ស្ថិតនៅតំបន់សក្ដានុពលសេដ្ឋកិច្ចដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លាំងរួមមានសួនសត្វភ្នំពេញសាហ្វារី សួនទឹក ទីលានវាយកូនហ្គោល សណ្ឋាគារហ្គាឌិនស៊ីធី ស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមហ៊ុនរដ្ឋករទឹកវិនិយោគដោយក្រុមហ៊ុនបារាំង វិមានឈ្នះឈ្នះ ស្តាតមរតកតេជោ និងគម្រោងវិនិយោគជាច្រើនទៀត។

 

គម្រោង​តែងតែមានការបញ្ចុះតម្លៃ​ជូន​ជា​ពិសេស ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ និង​ផ្ដល់​លក្ខខណ្ឌ​បង់​ប្រាក់​រយៈ​ពេល​វែង​គ្មាន​ការ​ប្រាក់ និង​អាច​ចរចា​បាន​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន។

គម្រោងមានទំហំដី និងទំហំវីឡាច្រើនជម្រើសទាំងប្រភេទទោល​ និងប្រភេទភ្លោះដែលមានតម្លៃចន្លោះពីជាង17ម៉ឺន ដល់40ម៉ឺនដុល្លារសម្រាប់អតិថិជនជ្រើសរើស។ 

 

​សម្រាប់អតិថិជនដែលចាប់អារម្មណ៍ប្រភេទវីឡាទោល ឬវីឡាភ្លោះក្នុងគម្រោង Morgan Park Villa សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ៖ ៖ 015 33 18 19 / 097 872 9708

Telegram: https://t.me/srunmengkiang 

 

ហាងដៃគូនៅលើ The Times Mall ជាហាងទំនិញដែលអតិថិជនអាចបញ្ជាទិញទំនិញនិងទូទាត់ប្រាក់លើមុខទំនិញបានដោយសុវត្ថិភាព។ The Times Mall ទទួលខុសត្រូវលើការទូទាត់ប្រាក់ និងដឹកជញ្ជូនទំនិញជូនអតិថិជន។ សូមបញ្ជូលឈ្មោះ និងលេខគណនីធនាគាររបស់យើងខ្ញុំឲ្យបានត្រឹមត្រូវមុននឹងផ្ញើប្រាក់។

You May Also Like