$ 119,628.00
Code: 005Wealth Mansion ជាន់ទី 9 ប្រភេទស្ទូឌីយូទំហំ 62.67m² តម្លៃ $119,628
ខែនេះផ្ដល់ជូនប្រូមូសិនពិសេស និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក គ្រឿងសង្ហារឹមមួយឈុត iPhone12 ProMax 1គ្រឿង ជូនកាដូ 5,555$ និងបញ្ចុះតម្លៃជាពិសេសសម្រាប់អតិថិជនដែលអញ្ជើញមកជ្រើសរើសយូនីត និងកក់ប្រាក់នៅក្នុងខែនេះ។
ព័ត៌មានលម្អិតសម្រាប់យូនីតនេះ៖
បន្ទប់លេខ A11 ប្រភេទស្ទូឌីយូ
ជាន់ទី 9
ទំហំ 62.67m²
តម្លៃដើម $147,275
បញ្ចុះតម្លៃ 15% ជូនកាដូ 5,555$ និងទូរស័ព្ទ iPhone12 ProMax 1គ្រឿង
តម្លៃលក់ $119,628
ផ្លាស់ប្ដូរការរស់នៅមកកាន់ខុនដូលំដាប់ផ្កាយ 5 កណ្ដាលក្រុងភ្នំពេញ និគយគន់ទេសភាពដងទន្លេសសាបពីអាគារកម្ពស់ 45 ជាន់ អាងហែលទឹក 1,000m²។
គម្រោងខុនដូ Wealth Mansion វិនិយោគដោយក្រុមហ៊ុនលំដាប់អន្តរជាតិ Everhealth International Investment and Development ស្ថិតនៅផ្លូវទន្លេសាប ប្រមាណ 100m ពីរង្វង់មូលជ្រោយចង្វារ។
សាងសង់លើផ្ទៃដី 4,454 ម៉ែត្រការ៉េ កម្ពស់ 166m មាន 45ជាន់ សរុប 1,184 យូនីត ផ្ដល់ជូនកម្មសិទ្ធិប្លង់រឹង 100%។
បច្ចុប្បន្នកំពុងសាងសង់បានជាង 20 ជាន់ និងបន្តសាងសង់ចន្លោះពី 3 ជាន់ក្នុងមួយខែ ដើម្បីបញ្ចប់គម្រោងទាំងស្រុង និងប្រគល់ផ្ទះជូនអតិថិជននៅថ្ងៃទី 30 ខែធ្នូឆ្នាំ 2022។
ព័ត៌មានលម្អិតនៃអាគារតាមជាន់នីមួយៗ៖
-ជាន់ក្រោមដីមាន 2 ជាន់ជាចំណតរថយន្ត
-ជាន់ផ្ទាល់ដីជាផ្សារទំនើប កន្លែងទទួលភ្ញៀវសណ្ឋាគារ និងខុដូ
-ជាន់ទី1ដល់ជាន់ទី4 ជាចំណតរថយន្ត
-ជាន់ទី5 ដល់ជាន់ទី 8 ជាអាគារការិយាល័យ
-ជាន់ទី9 ដល់ជាន់ទី 36 ជាខុនដូមានប្រភេទ ស្ទូឌីយូ និងពីរបន្ទប់គេងទំហំចន្លោះពីជាង 60 ម៉ែត្រការ៉េ ដល់ជាង 100 ម៉ែត្រការ៉េក្នុងមួយយូនីត
-ជាន់ទី 37 ដល់ជាន់ទី 42 ជាសណ្ឋាគារលំដាប់ផ្កាយ 5 គ្រប់គ្រងដោយក្រុមហ៊ុន ONYX GROUP
-ជាន់ទី 43 ដល់ជាន់ទី 44 រួមមានកន្លែងហាត់ប្រាណ ស្ទីម ហ្សូណា ម៉ាស្សា សួនកុមារ សាលប្រជុំ កន្លែងសម្រាកលម្ហែហាលថ្ងៃ ភោជនីយដ្ឋាន ស្កាយបារ អាងហែលទឹកលម្ហអាកាស។
គយគន់ទេសភាពនៃដងទន្លេសាប សម្រស់ក្រុងភ្នំពេញ ព្រះបរមរាជវាំង និងការបាញ់កាំជ្រួចក្នុងពិធីបុណ្យជាតិផ្សេងៗ រស់នៅក្នុងអាគារដែលបំពាក់ដោយប្រព័ន្ធសុវត្ថភាពអគ្គិភ័យ កាមេរ៉ាសុវត្ថភាព ប្រព័ន្ធសន្តិសុខ 24 ម៉ោង ថាមពលបម្រុង 100% ជណ្ដើរយន្ត 10 សួនច្បារ អាងទឹកក្ដៅបច្ចេកវិទ្យាជប៉ុន ជាទីជួបជុំនៃធុរកិច្ចជនទាំងក្នុងនិងក្រៅប្រទេស។
សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានចំណាប់អារម្មណ៍វិនិយោគលើគម្រោងខុនដូប្រណិត Wealth Mansion ដើម្បីទទួលបានការប្រឹក្សាយោបល់ ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 015 33 18 19/097 872 9708
ហាងដៃគូនៅលើ The Times Mall ជាហាងទំនិញដែលអតិថិជនអាចបញ្ជាទិញទំនិញនិងទូទាត់ប្រាក់លើមុខទំនិញបានដោយសុវត្ថិភាព។ The Times Mall ទទួលខុសត្រូវលើការទូទាត់ប្រាក់ និងដឹកជញ្ជូនទំនិញជូនអតិថិជន។ សូមបញ្ជូលឈ្មោះ និងលេខគណនីធនាគាររបស់យើងខ្ញុំឲ្យបានត្រឹមត្រូវមុននឹងផ្ញើប្រាក់។