Property & Construction Store's Info

លក់ដោយ

Morgan Park Villa
Opened: 6 months 15 days 13 hours ago

វីឡាទោលកែងទំហំដី 12.56m x 17.65m ទំហំផ្ទះ 8m x 10m លក់បញ្ចុះតម្លៃខែនេះ

$ 367,888.00

Code: 004

វីឡាទោល​កែង​ទំហំដី 12.56m x 17.65m ទំហំផ្ទះ 8m x 10m លក់​បញ្ចុះ​តម្លៃ​​ខែ​នេះ​

 

Morgan Park Villa គម្រោងវីឡាដំបូងគេនៅ កម្ពុជា ដែលមានជាន់ក្រោមដី និងផ្លូវក្រោមដី 20m សួនច្បារ 45% នៃផ្ទៃដី មិនអនុញ្ញាតឲ្យម៉ូតូឡានបើកបរក្នុងគម្រោងដើម្បីសុវត្ថិ សុខមាលភាព បញ្ជៀសសំឡេងខាន និងផ្សែងពុល។

 

Morgan Park Villa ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចន្លោះស្ពានទី 9 និងទី 10 អភិវឌ្ឍលើផ្ទៃដី 60 ហិកតា ដំណាក់កាលទីមួយសាងសង់លើផ្ទៃដី 6 ហិកតា មាន 317 វីឡាទោល និងវីឡាភ្លោះ។

 

វិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន Morgan Group ដែលមានប្រវត្តិសាងសង់ និងអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗជោគជ័យច្រើនមកហើយនៅ កម្ពុជា ក្នុងនោះរួមមាន អាគារអូឡាំព្យាស៊ីធី អាគារកាណាឌីយ៉ា ផ្សារទំនើបរតនផ្លាហ្សា អាគារម៉ហ្គេនថូវើកោះពេជ្រ និងគម្រោងខុនដូ Morgan EnMaison ចំនួន 6 អាគារនៅជ្រោយចង្វារជាដើម។

 

តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនសាងសង់លំដាប់អន្តរជាតិដែលមានបទពិសោធន៍សង់លំនៅដ្ឋានប្រណិតក្នុងបណ្ដាប្រទេសជឿនលឿន Morgan Park Villa នឹងត្រូវបានសាងសង់ជាគម្រោងទីមួយនៅ កម្ពុជា ដែលមិនអនុញ្ញាតឲ្យម៉ូតូ ឬឡានបើកបរក្នុងគម្រោងដែលនឹងផ្ដល់បរិយាកាសស្ងប់ស្ងាត់ សុវត្ថិភាពក្នុងការរត់ និងដើរហាត់ប្រាណរបស់មនុស្សចាស់ និងកុមារ។

 

ការធ្វើដំណើរក្នុងគម្រោងតាមផ្លូវក្រោមដីទទឹងរហូតដល់ 20m នឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការរបស់នៅក្នុងគម្រោងបៃតងដ៏ស្រស់បំព្រង។

 

Morgan Park Villa ជាគម្រោងដែលផ្ដល់លក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើសនិងមានលក្ខណៈបត់បែនស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អតិជន។

 

អតិថិជនបង់មុនត្រឹម 10% នឹងក្លាយជាម្ចាស់វីឡាប្រណិតនៃភូមិដ្ឋានដ៏មនោរម្យនេះ។

 

ស្ថិតនៅតំបន់សក្ដានុពលសេដ្ឋកិច្ចដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លាំងរួមមានសួនសត្វភ្នំពេញសាហ្វារី សួនទឹក ទីលានវាយកូនហ្គោល សណ្ឋាគារហ្គាឌិនស៊ីធី ស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមហ៊ុនរដ្ឋករទឹកវិនិយោគដោយក្រុមហ៊ុនបារាំង វិមានឈ្នះឈ្នះ ស្តាតមរតកតេជោ និងគម្រោងវិនិយោគជាច្រើនទៀត។

 

ដើម្បីសម្រួលដល់អតិថិជនអាចទិញអចលនទ្រព្យប្រណិតអំឡុងវិបត្តិកូវីដ និងជាឱកាសទិញបានតម្លៃល្អ គម្រោងសម្រេចបញ្ចុះតម្លៃជូនជាពិសេស និងផ្ដល់លក្ខខណ្ឌបង់ប្រាក់រយៈពេលវែងគ្មានការប្រាក់ និងអាចចរចាបានតាមស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។

 

សម្រាប់ព័ត៌មានលម្អិតពីគម្រោងវីឡា Morgan Park Villa សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ៖ 015 33 18 19 / 097 872 9708

 

ហាងដៃគូនៅលើ The Times Mall ជាហាងទំនិញដែលអតិថិជនអាចបញ្ជាទិញទំនិញនិងទូទាត់ប្រាក់លើមុខទំនិញបានដោយសុវត្ថិភាព។ The Times Mall ទទួលខុសត្រូវលើការទូទាត់ប្រាក់ និងដឹកជញ្ជូនទំនិញជូនអតិថិជន។ សូមបញ្ជូលឈ្មោះ និងលេខគណនីធនាគាររបស់យើងខ្ញុំឲ្យបានត្រឹមត្រូវមុននឹងផ្ញើប្រាក់។

You May Also Like