Contact for price
Code: 001គំរោងបុរី ណាឌី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន GC City ទើបតែបើកលក់ក្នុងដំណាក់កាលដំបូង ឬ Pre-Sale ប៉ុន្តែបុរីវីឡាទំនើបនេះទទួលបានការគាំទ្រខ្លាំងពីអតិថិជនដែលស្វែងរកលំនៅដ្ឋានប្រណីត និងឱកាសវិនិយោគផ្នែកលំនៅដ្ឋាន។
កត្តាទីតាំង
ស្ថិតនៅខណ្ឌជ្រោយចង្វារជាចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ៦ ដែលភ្ជាប់ទៅខេត្តសំខាន់ៗដូចជាខេត្តសៀមរាបជាដើម គំរោងនៅចំណុចស្ពានទី 8 ធ្វើដំណើរ 15 នាទីពីរង្វង់មូលជ្រោយចង្វារ។ ជ្រោយចង្វារមានបរិស្ថានធម្មជាតិ និងធនធានសម្បូរបែបគួរឱ្យចង់រស់នៅ។
នេះជាតំបន់ដែលសម្បូរដោយផ្ទះវីឡា និងជាទិសដៅសម្រាប់អភិជន។ ក្រៅពីនេះ ជ្រោយចង្វារមានប្រព័ន្ធទឹកភ្លើងជាប់លាប់ ប្រព័ន្ធសុខាភិបាលលំដាប់ខ្ពស់ និងស្ថាប័នអប់រំច្រើន។
តំបន់នេះក៏ជាទិសដៅនៃពហុកីឡដ្ឋានជាតិ និងជាភូមិអត្តពលិកនៃកីឡាអាស៊ាន។ កន្លែងនេះក៏មានលក្ខណៈពិសេសជាច្រើនទៀតដូចជាសួនសត្វភ្នំពេញសាហ្វារី សួនទឹកធំបំផុតនៅកម្ពុជា វិមានឈ្នះឈ្នះ ក្រុងរណប ទីលានវាយកូនហ្គោល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ទីតាំងនេះមានលក្ខណៈល្អឥតខ្ចោះ និងសក្តានុពលយ៉ាងអស្ចារ្យ។
វិសាលភាពគម្រោង
ជាផ្នែកនៃ Golden Cambodia City ទីក្រុងនេះជាសហគមន៍ទំនើបទ្រង់ទ្រាយធំទីមួយដែលអភិវឌ្ឍដោយក្រុមហ៊ុន Golden Cambodia Century Group។ Golden Cambodia City ភ្ជាប់តំបន់ជាច្រើននៃគម្រោងនេះទៅនឹងមហាវិថី និងប្រើប្រាស់ទីតាំងធម្មជាតិធំទូលាយ និងសួនច្បារស្រស់ត្រកាលដើម្បីបង្កើតបរិស្ថានដ៏ស្រស់ស្អាត។
គម្រោងនេះប្រើប្រាស់គំនិតរចនាសហសម័យលាយបញ្ចូលគ្នានឹងស្ថាបត្យកម្មដើម្បីបង្កើតកន្លែងរស់នៅទាន់សម័យ និងប្រកបដោយឧត្តមភាព ក្នុងបំណងផ្តល់ជូនបទពិសោធន៍រស់នៅឈានមុខ និងគុណភាពខ្ពស់ដែលមិនងាយរកបាននៅក្នុងរាជធានីភ្នំពេញ។
ឡោមព័ទ្ធដោយទីតាំងស្ងប់ស្ងាត់ទំហំ៣២ហិចតា និងការរចនាប្រព័ន្ធផ្លូវទឹកធម្មជាតិជាធាតុសំខាន់នៃក្រុង NADI។ សហគមន៍វីឡាទំនើបដែលផ្តួចផ្តើមនិងបង្កើតឡើងដោយក្រុមហ៊ុន GC CITY នេះ ច្របាច់បញ្ចូលគ្នាកន្លែងស្នាក់នៅ តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ត និងឧទ្យាន។
នៅក្នុងតំបន់អភិវឌ្ឍន៍បុរី NADI នេះមានផ្សារទំនើប និងកន្លែងល្អៗជាច្រើន។ អ្នករស់នៅតំបន់នេះអាចរីករាយនឹងកន្លែងទំនើបៗគ្មានពីរដូចជាអាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងកុមារកម្សាន្ត កន្លែងលេងល្បែងកម្សាន្ត ហាងកាហ្វេ និងសាលពហុតួនាទី។
ទោះជាផ្លូវរត់ហាត់ប្រាណ ឬជាកន្លែងកម្សាន្តលក្ខណៈគ្រួសារ ក៏ទីនេះអាចធ្វើឱ្យលោកអ្នករីករាយនឹងសកម្មភាពនៅខាងក្រៅបានច្រើនដែរ។ កន្លែងរៀបអាពាហ៍ពិពាហ៍របស់តំបន់ NADI ជាសាលល្អឥតខ្ចោះដែលផ្តល់បទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់គូរស្វាមីភរិយា។
សហគមន៍នេះបំពាក់ដោយប្រព័ន្ធសន្តិសុខយ៉ាងតឹងរឹង ដោយមានទាំងប្រព័ន្ធការពាររថយន្ត កាម៉េរាសុវត្ថិភាព ប្រព័ន្ធស៊ីរ៉ែនតាមផ្ទះ និងប៊ូតុងផ្តល់សញ្ញាបន្ទាន់ទៅកន្លែងសន្តិសុខ។
បទពិសោធន៍ក្រុមហ៊ុនអភិវឌ្ឍគម្រោង
ណាឌី ត្រូវបានវិនិយោគ និងអភិវឌ្ឍផ្ទាល់ដោយក្រុមហ៊ុន GC City ដែលទើបតែបានបញ្ចប់ការសាងសង់អាគារភ្លោះ CEO កម្ពស់ 33 ជាន់នៅចំកណ្ដាលក្រុងភ្នំពេញក្បែរ Olympia Mall។
សម្រាប់ឱកាសបើកលក់បឋមនេះអតិថិជនអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 9% អាស្រ័យលើជម្រើសនៃការបង់ប្រាក់!
លោកអ្នកអាចផ្សងសំណាងដើម្បីឈ្នះរង្វាន់ iPhone 12 Pro និងរង្វាន់ជាច្រើនទៀត។
ការបង់ប្រចាំខែ៖
វីឡាភ្លោះអាចបង់ចាប់ពី 900$ ក្នុងមួយខែ
វីឡាកូនកាត់អាចបង់ចាប់ពី 700$ ក្នុងមួយខែ
ផ្ទះអាជីវកម្មអាចបង់ចាប់ពី 800$ ក្នុងមួយខែ
សូមទំនាក់ទំនងមកកាន់ភ្នាក់ងារលក់អចលនទ្រព្យ IPIN ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងព័ត៌មានលម្អិត៖ 015 33 18 19